អត្ថបទសុខភាព

មានកូនមុនអាយុ30ឆ្នាំជួយកាត់បន្ថយអត្រាការកើតមហារីកដើមទ្រូង

Share:

តាមទិន្នន័យសិតិរបស់ស្ថាប័នមហារីកជាតិនៃប្រទេសថៃបានបង្ហាញថា មហារីកដើមទ្រូងរាប់បានថាជាមហារីកលំដាប់ទី1 ក្នុងចំនោមជំងឺមហារីកទាំងអស់។ ចំពោះជំងឺមហារីកដើមទ្រូង សព្វថ្ងៃនេះយើងអាចព្យាបាលបាន តែស្ត្រីគ្រប់រូបក៏នៅតែមានកង្វល់រឿងសម្ភសដើមទ្រូង។ វាក៏ជាបញ្ហាដែលជាកង្វល់មួយផងដែរសម្រាប់ស្ត្រី។
បច្ចុប្បន្នមានតក្តាជាច្រើនដែលបណ្តាលឲ្យកើតមានមហារីកដើមទ្រូង ទាំងអាចការពារបាននិងមិនអាចការពារបាន ដូចជា កត្តាអាយុជាពិសេសស្ត្រីដែលមានអាយុលើសពី40ឆ្នាំឡើងទៅ ស្ត្រីដែលមករដូវលឿន ស្ត្រីដែលអស់រដូវហើយលេបថ្នាំអរម៉ូនឲ្យមករដូវលើសពី5ឆ្នាំ។ តែក្នុងន័យការមានកូន តាមទិន្នន័យបានបង្ហាញថា ស្ត្រីដែលមានកូនមុនអាយុ30ឆ្នាំអាចកាត់បន្ថយការកើតជំងឺមហារីកដើមទ្រូង។

ការព្យាបាលមហារីកដើមទ្រូង ត្រូវព្យបាលដោយការវះកាត់ ហើយមានចំនួនតិចប៉ុននោះដែលមិនអាចព្យាបាលដោយការវះកាត់ដូចជាអ្នកជំងឺដែលមកជួបពេទ្យនៅដំណាក់កាលចុងក្រោយ ដែលជាដំណាក់កាលដែលមហារីករីករាលដាល់។ ក្នុងដំណាក់កាលនេះ គ្រូពេទ្យនឹងព្យាបាលដោយការប្រើគីមីបំបាត់ និងថ្នាំអរម៉ូន រីឯអ្នកជំងឺដែលមកមុនដំណាក់កាលចុងក្រោយ តែដុំមហារីកធំពេក គ្រូពេទ្យមិនអាចវះកាត់បាន គ្រូពេទ្យនិងប្រើវិធីគីមីបំបាត់ជាមុនដើម្បីឲ្យដុំរួមតូចហើយទើបធ្វើការវះកាត់។

ការវះកាត់មហារីកដើមទ្រូងមាន3ប្រភេទ៖

1) ការវះកាត់ដោយការរក្សាដើមទ្រូង ហើយកាត់ផ្នែកដុំមហារីកចេញ ករណីនេះអាចធ្វើបានចំពោះអ្នកជំងឺដំណាក់កាលដំបូង ព្រោះដុំមហារីកនៅតូចហើយអាចកាត់យកចេញអស់។ តែការវះកាត់នេះត្រូវធ្វើរូមគ្នាជាមួយការប្រើកាំរស្មីដុតសម្លាប់កោសិកាមហារីកនៅបរិវេនដុំសាច់ទើបអាចប្រាកដថាអស់កោសិកាមហារីក។

2) ការវះកាត់ដើមទ្រូងទាំងមូល ដែលជាវិធីចាស់

3) ការវះកាត់ដើមទ្រូងទាំងមូលនិងដាក់ដើមទ្រូងសិប្បនិមិត្ត។ ការដាក់ដើមទ្រូងសិប្បនិមិត្ត អាចធ្វើទៅបាន2ប្រភេទ៖

  • ដាក់ដោយប្រើស៊ីលីខូន
  • ដាក់ដោយប្រើសាច់ដុំនៅក្នុងរាងកាយដែលមាន2ផ្នែកដែលអាចយកមកបានគឺ (1) សាច់ដុំខ្នងជាសាច់ដុំដែលខ្នងនិងរាងកាយមិនសូវប្រើប្រាស់ (2)សាច់ដុំនិងខ្លាញ់ពោះ ហើយការធ្វើនេះ អាចធ្វើតាំងពីពេលក្រោយការវះកាត់ដុំមហារីកភ្លាម។

សម្រាប់ការការពារ សូមណែនាំឲ្យស្ត្រីដែលមានអាយុចាប់ពី20ឡើងទៅ គួរចាប់ផ្តើមពិនិត្យសុខភាពដើមទ្រូងរបស់ខ្លួនឯង ដោយប្រើដៃចាប់ស្ទាប់ដើមទ្រូងរបស់ខ្លួនឯងឲ្យសព្វ។ អ្នកអាចស្ទាប់ចាប់ពីក្នុងចេញក្រៅ និង រាងជាគូទខ្យង ឬប្រើវិធីញែកដើមទ្រូងជា4ផ្នែក រួចចាប់ស្ទាប់ឲ្យសព្វចុះឡើងអំឡុងពេលថ្ងៃទី 7-10ក្រោយមករដូវ (រាប់ចាប់ពីថ្ងៃទី1ដែលមករដូវ) ព្រោះជាពេលដែលដើមទ្រូងមិនសូវតឹង ធ្វើឲ្យអាចស្ទាប់ប៉ះដុំសាច់បានច្បាស់។ ចំពោះស្ត្រីដែលមានអាយុ35ឆ្នាំឡើងទៅគួរទៅពិនិត្យ X-rayដើមទ្រូងឲ្យបានយ៉ាងតិច1ឆ្នាំ1ដង។

មន្ទីរពេទ្យវេជ្ជថានីជាជំរើសដ៏ត្រឹមត្រូវសម្រាប់សុខភាពរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម ឬធ្វើការណាត់, សូមទាក់ទងមកកាន់

មជ្ឈមណ្ឌលដើមទ្រូង, មន្ទីរពេទ្យវេជ្ជថានី
សេវាកម្មទូរស័ព្ទ ២៤ម៉ោង: (+66)89-201-9000

  • Readers Rating
  • Rated 5 stars
    5 / 5 (2 )
  • Your Rating