មតិរបស់អ្នកជំងឺដែលមកវះកាត់ដុំសាច់ក្នុងខួរក្បាលនៅមន្ទីរពេទ្យវេជ្ជថានី

មតិរបស់អ្នកជំងឺដែលមកវះកាត់ដុំសាច់ក្នុងខួរក្បាលនៅមន្ទីរពេទ្យវេជ្ជថានី

(Last Updated On: February 25, 2018)

ខ្ញុំសូមថ្លែងអំណរគុណដល់មន្ទីរទេព្យវេជ្ជថានីដែលបានមើលថែរក្សាម្តាយខ្ញុំដែលបានវះកាត់សាច់ដុះក្នុងខួរក្បាលដោយជោគជ័យ។ សូមអរគុណដល់បុគ្គលិកមន្ទីរពេទ្យទាំងអស់ ទាំងលោកវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា ពិសេសបុគ្គលិកអ្នកសម្របសម្រួលភាសាខ្មែររបស់មន្ទីរពេទ្យយ៉ាងជ្រាលជ្រៅដែលបានយកចិត្តទុកដាក់និងមើលថែរក្សាម្តាយខ្ញុំយ៉ាងដិតដល់តាំងពីពេលយើងខ្ញុំមកដល់មន្ទីរពេទ្យដំបូងរហូតទទួលបានការវះកាត់ដោយជោគជ័យ។ ឥលូវ ជាងប្រាំបីខែ ហើយដែលម្តាយខ្ញុំបានវះកាត់ ហើយសព្វថ្ងៃនេះគាត់ជាសះស្បោយពីជំងឺជាធម្មតាហើយ។

ជាចុងក្រោយខ្ញុំសូមអរគុណសារជាថ្មីដល់មន្ទីរពេទ្យ និងបុគ្គលិកមន្ទីរទេព្យ (វេជ្ជថានី) ទាំងអស់ដែលបានខិតខំអស់ពីសមត្ថភាពក្នុងការតាមដាន និងព្យាបាលម្តាយខ្ញុំ។ ហើយខ្ញុំសូមផ្តាំផ្ញើរដល់លោកពូ អ្នកមីង និងបងប្អូនផ្សេងៗទៀតថា ប្រសិនបើមានសមាជិកគ្រួសារមានជំងឺ សូមអញ្ជើញទៅពិគ្រោះយោបល់, ពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យវេជ្ជថានីចុះពិតជាមិនខុសបំណងទេ ព្រោះមន្ទីរពេទ្យមានឧបករណ៏ទំនើប ជាពិសេសបុគ្គលិកពេទ្យទាំងអស់មានជំនាញច្បាស់លាស់ ហើយសេវារបស់ពេទ្យរហ័សទាន់ចិត្ត។ 

Vejthani Hospital  เวชธานี