ជំងឺធាត់ គ្រោះថ្នាក់ស្ងាត់ដែលបំផ្លាញសុខភាព ដែលអ្នក…មិនដឹងខ្លួន?
ជំងឺធាត់មិនត្រឹមតែប៉ះពាល់ដល់រូបរាងរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កើនហានិភ័យនៃជំងឺធ្ងន់ធ្ងរដូចជាជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី 2 និងមហារីកមួយចំនួនផងដែរ បច្ចុប្បន្នចំនួនអ្នកជំងឺធាត់កំពុងកើនឡើងជារៀងរាល់ឆ្នាំ ជម្រើសមួយក្នុងចំណោមជម្រើសដែលទទួលស្គាល់ពីផ្នែកវេជ្ជសាស្ដ្រដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពគឺ ការវះកាត់ក្រពះដើម្បីសម្រកទម្ងន់ ដោយប្រើបច្ចេកវិទ្យា វះកាត់តាមរយៈកាមេរ៉ា (Laparoscopic Surgery) ដែលជួយឱ្យមានស្នាមរបួសតូច ការឈឺចាប់តិច ជាសះស្បើយលឿន និងការវិលត្រលប់មកជីវិតប្រចាំថ្ងៃវិញយ៉ាងឆាប់រហ័ស វិធីសាស្រ្តការវះកាត់ក្រពះដែលទទួលបានការពេញនិយមរួមមាន៖ ការវះកាត់ក្រពះមួយចំនួនធំចេញ (Sleeve Gastrectomy) ការវះកាត់ក្រពះបែប Bypass (Roux-en-Y Gastric Bypass: RYGB) ការវះកាត់ក្រពះបែប Sleeve Plus ការវះកាត់ក្រពះបែប OAGB (One Anastomosis Gastric Bypass) អត្ថប្រយោជន៍នៃការវះកាត់សម្រកទម្ងន់ កាត់បន្ថយហានិភ័យនៃជំងឺដែលបណ្តាលមកពីជំងឺធាត់ ស្តារសុខភាព និងកែលម្អគុណភាពជីវិតឪ្យប្រសើរឡើង កាត់បន្ថយឱកាសនៃការស្លាប់ពីផលវិបាករយៈពេលវែង តើអ្នកណាស័ក្តិសមសម្រាប់ការវះកាត់ក្រពះដើម្បីសម្រកទម្ងន់? អ្នកដែលមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) ពី 30 ឡើងទៅ រួមជាមួយនឹងជំងឺទឹកនោមផ្អែមដែលមិនអាចគ្រប់គ្រងបាន អ្នកដែលមាន BMI ចាប់ពី 32.5 ឡើងទៅ និងមានជម្ងឺដូចជា […]
