សេចក្តីប្រកាសអំពីសិទ្ធិនិងការទទួលខុសត្រូវរបស់អ្នកជម្ងឺ

ដើម្បីធានាបាននូវការព្យាបាលដ៏ល្អបំផុតសម្រាប់អ្នកជំងឺពីដំណើរការនៃការព្យាបាលនិងសារៈសំខាន់នៃការសហការជាមួយអ្នកជំនាញសុខភាព ដូច្នេះក្រុមប្រឹក្សាវេជ្ជសាស្ត្រ ក្រុមប្រឹក្សាគិលានុបដ្ឋាយិកា ក្រុមប្រឹក្សាឱសថ ក្រុមប្រឹក្សាទន្តពេទ្យ ក្រុមប្រឹក្សាព្យាបាលដោយចលនា ក្រុមប្រឹក្សាបច្ចេកទេសពេទ្យ និងគណៈកម្មាធិការសេវាកម្មវេជ្ជសាស្ត្របានរួមគ្នារៀបរៀងសេចក្តីប្រកាសអំពីសិទ្ធិនិងការទទួលខុសត្រូវរបស់អ្នកជំងឺដូចខាងក្រោម។

សេចក្តីប្រកាសស្តីពីសិទ្ធិរបស់អ្នកជម្ងឺ

  1. អ្នកជំងឺទាំងអស់មានសិទ្ធិជាមូលដ្ឋានលើសេវាថែទាំវេជ្ជសាស្រ្តនិងសេវាសុខាភិបាលតាមស្តង់ដារវិជ្ជាជីវៈដោយគ្មានការរើសអើងដែលត្រូវបានអនុម័តជាផ្លូវការនៅក្នុងរដ្ឋធម្មនុញ្ញថៃ។
  2. អ្នកជំងឺដែលស្វែងរកសេវាវេជ្ជសាស្រ្តនិងសេវាថែទាំសុខភាពមានសិទ្ធិទទួលបានព័ត៌មានពិត និង គ្រប់គ្រាន់ទាក់ទងនឹងជំងឺ ការត្រួតពិនិត្យ ការព្យាបាល គុណសម្បត្តិ និង គុណវិបត្តិនៃការពិនិត្យពីគ្រូពេទ្យនឹងការបកប្រែភាសាដើម្បីជួយក្នុងការសម្រេចសេចក្តីយល់ព្រមឬបដិសេធចំពោះសេវាកម្មថែទាំសុខភាព លើកលែងតែក្នុងករណីនៃភាពអាសន្នឬគំរាមកំហែងដល់ជីវិត។
  3. អ្នកជំងឺដែលមានគ្រោះថ្នាក់និងមានហារនិភ័យខ្ពស់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ឬ គំរាមកំហែងដល់ជីវិតត្រូវមានសិទ្ធិទទួលបានជំនួយការសង្គ្រោះបន្ទាន់ពីគ្រូពេទ្យ បើទោះបីជាអ្នកជំងឺស្នើសុំឬមិនស្នើសុំជំនួយក៏ដោយ។
  4. អ្នកជម្ងឺមានសិទ្ធិដឹងនាមនិងនាមត្រកូលនិងជំនាញរបស់គ្រូពេទ្យដែលមើលថែនិងព្យាបាលគាត់។
  5. អ្នកជំងឺមានសិទ្ធិក្នុងការស្នើសុំយោបល់ទីពីរពីអ្នកឯកទេសខាងវេជ្ជសាស្ត្រដទៃទៀតដែលមានជំនាញឯកទេសផ្សេងទៀតដែលមិនមែនជាអ្នកកំពុងមើលថែទាំគាត់ ក៏ដូចជាសិទ្ធិក្នុងការផ្លាស់ប្តូរទីកន្លែងនៃការព្យាបាលឬសេវាកម្ម។ នេះអាស្រ័យលើលក្ខខណ្ឌនៃសិទ្ធិរបស់អ្នកជំងឺដែលមានស្រាប់។
  6. អ្នកជំងឺមានសិទ្ធិរំពឹងថាពត៌មានផ្ទាល់ខ្លួនរបស់គាត់ត្រូវបានរក្សាទុកជាការសម្ងាត់ដោយអ្នកអនុវត្តខាងវេជ្ជសាស្ត្រ លើកលែងតែនៅក្នុងករណីដែលមានការយល់ព្រមពីអ្នកជំងឺឬដោយសារកាតព្វកិច្ចផ្លូវច្បាប់។
  7. អ្នកជំងឺមានសិទ្ធិទាមទារព័ត៌មានពេញលេញអំពីតួនាទីរបស់គាត់ក្នុងការស្រាវជ្រាវនិងហានិភ័យដែលពាក់ព័ន្ធក្នុងការសំរេចចិត្តចូលរួមឬដកខ្លួនពីការស្រាវជ្រាវវេជ្ជសាស្រ្តដែលកំពុងអនុវត្តដោយអ្នកថែទាំសុខភាពរបស់គាត់។
  8. អ្នកជំងឺមានសិទ្ធិដឹងឬទាមទារព័ត៌មានបច្ចុប្បន្នពេញលេញអំពីការព្យាបាលជំងឺរបស់គាត់ដែលបានបង្ហាញក្នុងកំណត់ត្រាវេជ្ជសាស្រ្តតាមការស្នើសុំតាមនីតិវិធីរបស់មន្ទីរពេទ្យ។ ទាក់ទងទៅនឹងរឿងនេះព័ត៌មានដែលទទួលបានមិនត្រូវរំលោភលើព័ត៌មានផ្ទាល់ខ្លួននិងសិទ្ធិបុគ្គលផ្សេងឡើយ។
  9. ឪពុក / ម្ដាយឬអាណាព្យាបាលស្របច្បាប់អាចប្រើសិទ្ធិរបស់ពួកគេក្នុងករណីកុមារអាយុក្រោម 18 ឆ្នាំ ឬ ជនពិការខាងផ្លូវកាយឬផ្លូវចិត្តដែលមិនអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបាន។

ទំនួលខុសត្រូវរបស់អ្នកជំងឺ

  1. អ្នកជម្ងឺគួរស្នើសុំព័ត៌មានឲ្យបានគ្រប់គ្រាន់ និង ហានិភ័យមុននឹងចុះហត្ថលេខាឬបដិសេធមិនទទួលការពិនិត្យឬការព្យាបាល។
  2. អ្នកជំងឺផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់គាត់និងការពិតទាក់ទងនឹងស្ថានភាពសុខភាពដល់អ្នកអនុវត្តក្នុងកំឡុងពេលថែទាំ។
  3. អ្នកជំងឺសហការនិងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យទាក់ទងនឹងការព្យាបាល។ ប្រសិនបើអ្នកជំងឺមិនអាចអនុវត្តតាមការណែនាំបែបនេះបានទេ សូមជូនដំណឹងដល់គ្រូពេទ្យ។
  4. អ្នកជំងឺសហការនិងអនុវត្តតាមវិធាននិងបទបញ្ញត្តិរបស់មន្ទីរពេទ្យ។
  5. មានអាកប្បកិរិយាសមរម្យចំពោះគ្រូពេទ្យ បុក្គលិក និង អ្នកជម្ងឺដទៃទៀតដោយការគោរព។ ជៀសវាងការបង្កើតការរំខានណាមួយ។
  6. ប្រកាសពីសិទ្ធិរបស់អ្នកជម្ងឺនិងបង្ហាញភស្តុតាងរបស់គាត់ទៅបុគ្គលិកពាក់ព័ន្ធនៅមន្ទីរពេទ្យ។
  7. អ្នកជម្ងឺគួរតែដឹងពីលក្ខខណ្ឌវេជ្ជសាស្ត្រខាងក្រោម:

7.1 អ្នកអនុវត្តដែលអនុវត្តតាមបទដ្ឋាននិងក្រមសីលធម៌នឹងទទួលបានការការពារតាមច្បាប់។ គាត់មានសិទិ្ធត្រូវបានការពារពីការចោទប្រកាន់ខុសឆ្គង។
7.2 ការអនុវត្តខាងវេជ្ជសាស្ត្រគឺជាវិទ្យាសាស្ត្រពេទ្យសម័យទំនើបដែលត្រូវបានរ៉ាបរងបែបវិទ្យាសាស្រ្តដោយចំណេះដឹងបច្ចុប្បន្នដែលផ្តល់អត្ថប្រយោជន៍ច្រើនជាងគ្រោះថ្នាក់ដល់អ្នកជំងឺ។
7.3 ការអនុវត្តខាងវេជ្ជសាស្ត្រមិនអាចផ្តល់នូវរោគវិនិច្ឆ័យ ការការពារ និង ការព្យាបាលបានជោគជ័យចំពោះគ្រប់ជំងឺឬលក្ខខណ្ឌនោះទេ។
7.4 រាល់ការព្យាបាលមានហានិភ័យនៃការនាំឱ្យមានព្រឹត្តិការណ៍អវិជ្ជមាន។ លើសពីនេះទៅទៀត ភាពអវិជ្ជមានណាមួយអាចកើតមានឡើងទោះបីជាអ្នកអនុវត្តខាងវេជ្ជសាស្ត្រធ្វើការព្យាបាលដោយការថែទាំគ្រប់គ្រាន់និងអស់ពីសមត្ថភាពក៏ដោយ។
7.5 ការពិនិត្យ ការធ្វើរោគវិនិច្ឆ័យ និង ការតាមដានអាចកើតមានភាពមិនច្បាស់លាស់ដោយសារតែភាពមានកម្រិតនៃបច្ចេកវិទ្យានិងកាលៈទេសៈដែលមិនអាចគ្រប់គ្រងបានតាមស្តង់ដានៃការប្រតិបត្តិការ។
7.6 គ្រូពេទ្យត្រូវបានអនុញ្ញាតឱ្យប្រើការសំរេចចិត្តផ្ទាល់ខ្លួនរបស់ពួកគេក្នុងការជ្រើសរើសការព្យាបាលដោយចំណេះដឹងផ្នែកវេជ្ជសាស្រ្ត លទ្ធភាពនៃការព្យាបាល ការវិនិច្ឆ័យនិងកាលៈទេសៈ។ នេះក៏រួមបញ្ចូលទាំងការពិគ្រោះយោបល់និងការផ្ទេរបញ្ជូនអ្នកជំងឺដោយពិចារណាពីសិទ្ធិនិងផលប្រយោជន៍របស់អ្នកជំងឺ។
7.7 ដើម្បីប្រយោជន៍ខ្ពស់បំផុតសម្រាប់អ្នកជំងឺ គ្រូពេទ្យឯកទេសអាចផ្តល់យោបល់ឬផ្លាស់ប្តូរអ្នកជំងឺទៅគ្លីនិកផ្សេងទៀតដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ ក្នុងករណីដែលអ្នកជំងឺមិនស្ថិតនៅក្នុងស្ថានភាពអាសន្នឬគំរាមកំហែងដល់ជីវិត។
7.8 ការរក្សាទុកព័ត៌មានឬការពិតនៃស្ថានភាពជំងឺរបស់អ្នក អាចមានឥទ្ធិពលអវិជ្ជមានទៅលើដំណើរការនៃការថែទាំនិងព្យាបាល។
7.9 បន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យត្រូវបានប្រើសម្រាប់អ្នកជំងឺក្នុងស្ថានភាពអាសន្នឬគំរាមកំហែងដល់អាយុជីវិត។

S/D-VTN-003.2 Rev.1 (01 Sep 2015)