អត្ថបទសុខភាព
ស្នាមញញឺមជាសម្រស់នៃជីវិត

ស្នាមញញឺមជាសម្រស់នៃជីវិត

ក្នុងជីវិតប្រចាំថ្ងៃយើងប្រើប្រាស់ធ្មេញសំរាប់ទទួលទាននិងទំពារអាហារ។​ ចំពោះមនុស្សពេញវ័យមានធ្មេញទាំងអស់ចំនួន៣២។​ បើសិនជាគ្មានធ្មេញទេយើងមិនអាចញញឹមដោយមានទំនុកចិត្តនិង​មោទនភាពបាននោះទេ។​ យើងក៏មិនអាចទំពារនិងទទួលទានអាហារដែលចង់ញុំាបានដែរ។​​នៅពេលខ្លះយើងថែមទាំងបានប្រើប្រាស់ធ្មេញរបស់យើងដើម្បីកាត់ក្រចកដៃខ្សែហើយលើសពីនេះយើងប្រើធ្មេញដើម្បីកាន់វត្ថុផ្សេងៗនៅពេលដៃទាំងគូររបស់យើងរវល់កាន់វត្ថុផ្សេងទៀត។ តែជាអកុសល ធ្មេញរបស់យើងនឹងត្រូវបាត់បង់ដោយកត្តាផ្សេង ដែលជាហេតុធ្វើអោយយើងមានកង្វល់និងមានបញ្ហាដូចជា ធ្វើអោយយើងមានការឈឺចាប់។​ចំពោះកត្តាហានិភ័យដែលនាំអោយមាន​ការបាត់បង់ធ្មេញមានដូចជា មានអាយុលើសពី ៣៥​ ឆ្នាំ ហើយមិនធ្លាប់ទទួលការថែរក្សាពីអ្នកជំនាញមាត់ធ្មេញ ខ្វះអនាម័យមាត់ធ្មេញ ជក់បារី មានជំងឺទឹកនោមផ្អែម​ ឬ លើសឈាម។